សូមស្វាគមន៍មកកាន់ សមាគមគ្រូពេទ្យវះកាត់មុខ-មាត់​ និងឆ្អឹងថ្គាមកម្ពុជា
Dr. Heng Piseth, President of CAOMS

សូមស្វាគមន៍មកកាន់ សមាគមគ្រូពេទ្យវះកាត់មុខ-មាត់​ និងឆ្អឹងថ្គាមកម្ពុជា

សមាគមគ្រូពេទ្យវះកាត់មុខ-មាត់​ និងឆ្អឹងថ្គាមកម្ពុជា គឺជាសមាគមមិនមែនរដ្ឋាភិបាលមួយស្តិតនៅក្នុងប្រទេសកម្ពុជាដែលបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ សមាគមយើងខ្ញុំ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាព និងស្តង់ដារនៃឯកទេសវះកាត់មុខ-មាត់​ និងឆ្អឹងថ្គាម ហើយប្តេជ្ញាឆ្ពោះទៅរកការលើកកម្ពស់ឧត្តមភាពទាំងផ្នែកសិក្សាទ្រីស្តី និងការអនុវត្តក្នុងគ្លីនិកក្នុងចំណោម ទន្តបណ្ឌិតទូទៅ និងទន្តបណ្ឌិតឯកទេសវះកាត់មុខ-មាត់​ និងឆ្អឹងថ្គាមក្នុងប្រទេសកម្ពុជា។ សមាគមគ្រូពេទ្យវះកាត់មុខ-មាត់​ និងឆ្អឹងថ្គាមកម្ពុជា មានត្រូវបានទទួលស្គាល់ដោយ សមាគមគ្រូពេទ្យវះកាត់មុខ-មាត់​ និងឆ្អឹងថ្គាមអន្តរជាតិ។
គោលបំណង

គោលបំណង

សមាគមគ្រូពេទ្យវះកាត់មុខមាត់ និងឆ្អឹងថ្គាមនៅកម្ពុជា គោលបំណងសំខាន់គឺ៖
• បង្រួបបង្រួម និងបណ្តុះបណ្តាលគ្រូពេទ្យវះកាត់មុខមាត់ និងឆ្អឹងថ្គាមបន្ថែមទៀត ជាមួយនឹងស្តង់ដារខ្ពស់។ សមាជិកនៃសមាគមត្រូវមានការយកចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍សាធារណៈ ក្រមសីលធម៌ល្អ និងការគាំទ្រពីសមាជិករបស់ខ្លួនតាមរយៈ សិក្សាបន្ថែម និងអភិវឌ្ឍជំនាញរបស់ពួកគេ។
• បង្កើត និងបន្តលើកកម្ពស់កម្មវិធីអប់រំស្របតាមជាតិ និងអន្តរជាតិ ឧបករណ៍ច្បាប់ទាក់ទងនឹងការវះកាត់មុខមាត់ និងឆ្អឹងថ្គាម។
• រៀបចំវគ្គបណ្តុះបណ្តាលបន្ថែម និងស្វែងរកឱកាសបណ្តុះបណ្តាលសម្រាប់សមាជិកនៃសមាគមដែលទាក់ទងនឹងវះកាត់មុខមាត់ និងឆ្អឹងថ្គាម។
• បង្កើត និងពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយសមាគម និងស្ថាប័នពាក់ព័ន្ធក្នុង វិស័យសុខាភិបាលនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។
• រៀបចំសមាជិកភាពនៅក្នុងសមាគមអន្តរជាតិដែលទាក់ទងនឹងការវះវះកាត់មុខមាត់ និងឆ្អឹងថ្គាម ។
• រៀបចំសិក្ខាសាលាថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ដើម្បីផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ជាមួយអ្នកពាក់ព័ន្ធ ស្ថាប័ន។
• ចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀតនៅក្នុង ការអភិវឌ្ឍជំនាញវះកាត់មុខមាត់ និងឆ្អឹងថ្គាម​ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៃការថែទាំសុខភាពនៅកម្ពុជា។
• ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងការពង្រឹងច្បាប់ និងបទប្បញ្ញត្តិនានាដែលទាក់ទងនឹងមាត់ និង​វះកាត់មុខមាត់ និងឆ្អឹងថ្គាមនៅព្រះរាជាណាចក្រកម្ពុជា។
គោលដៅ

គោលដៅ

សមាគមគ្រូពេទ្យវះយវះកាត់មុខមាត់​ និងឆ្អឹងថ្គាមកម្ពុជា មានគោលបំណងលើកកម្ពស់អ្នកឯកទេសផ្នែកយវះកាត់មុខ-មាត់​ និងឆ្អឹងថ្គាមកម្ពុជាក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងឯកទេសផ្នែកវះកាត់មុខមាត់​ និងឆ្អឹងថ្គាមកម្ពុជា។
ចក្ខុវិស័យ

ចក្ខុវិស័យ

ចក្ខុវិស័យរបស់សមាគមយើងខ្ញិំគឺ លើលកម្ពស់វិស័យវះកាត់មុខមាត់និងឆ្អឹងថ្គាមកម្ពុជា តាមរយៈការលើកស្ទួយឧត្តមភាពក្នុងការអប់រំ ការច្នៃប្រឌិត និងការថែទាំអ្នកជំងឺដោយក្ដីមេត្តា ខណៈពេលជំរុញការសហការគ្នា ការលើកស្ទួយស្តង់ដារវះកាត់ និងបំផុសគំនិតសម្រាប់ជំនាន់ក្រោយនៃគ្រូពេទ្យវះកាត់មុខមាត់​ និងឆ្អឹងថ្គាម ដើម្បីបម្រើសហគមន៍របស់ពួកគេដោយសេចក្ដីស្មោះត្រង់ និងវិជ្ជាជីវៈ។
រចនាសម្ព័ន្ធសមាគម

រចនាសម្ព័ន្ធសមាគម